កូនត្រូវចាំទុក ៖
១-មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតា ការដែលធើ្វឱ្យ
មាតាបិតាលំបាកចិត្ត តឹងណែនក្នុងទ្រូង យំបង្ហូរទឹកភ្នែគ
គឺជាបាបកម្មដ៏ធ្ងន់របស់កូន។

២-ការជឿស្ដាប់ដំបូន្មានល្អរបស់មាតាបិតា រមែងមិនមាន
ការសាបសូន្យឡើយ ពោលគឺមិនចចេសរឹងរូសតែម្យ៉ាង
កូននឹងបានល្អគ្រប់យ៉ាង។

៣-ការតស្នងព្រះគុណដល់អ្នកមានគុណ គឺតាំងតែពីអ្នក
មានគុណនៅមានជីវិតរហូតដល់ចែកឋាន។
មានគុណនៅមានជីវិតរហូតដល់ចែកឋាន។
៤-ការបំពេញតួនាទីជាកូនល្អ គឺជាការបដិបត្តិធម៌កូនល្អ
ត្រូវភ្ញាក់ខ្លួន ត្រូវរហ័សរហួនរៀសរវៃ ត្រូវឈានទៅមុខ
ត្រូវធើ្វការងារប្រជែងជាមួយពេលវេលា ដើម្បីកសាង
ខ្លួន និងដើម្បីការរីកចម្រើនដល់សង្គមជាតិ។

៥-អបាយមុខ គ្រឿងញៀន ជាផ្លូវនៃសេចក្ដីវិនាសសម្រាប់
ជីវិត កូនមាសឪពុកត្រូវដើរតាមផ្លូវព្រះ កុំដើរតាមផ្លូវរបស់
មារ ការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយស កូនត្រូវ
ចេះពិចារណាដោយខ្លួនឯង ដាស់តឿនខ្លួនឯង កុំឡេះឡោះ
កុំទម្រន់ ត្រូវឆ្ងាយអពីអបាយមុខ (ស្រី សា្រ ល្បែង និង
បាបមិត្ត) ត្រូវដើរនៅក្នុងផ្លូវធម៌ជានិច្ច។

*កូនកុំប្រមាទក្នុងជីវិត
ផ្លូវនេះនៅជិតក្បែរមាត់ជ្រោះ
ចិញ្ចឹមជីវិតឱ្យបានរស់ កូនត្រូវស្គាល់គ្រោះឱ្យជាក់លាក់។
បាបមិត្តស្រីស្រានិងល្បែងភ្នាល់ ព្រមទាំងមិនខ្វល់នឹងធុរៈ
ជាជ្រោះគ្រោះថ្នាក់ប្រាកដជាក់ ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់ក។
ដំណើរជីវិតពិតលំបាក តែបានធូរស្រាកព្រោះធើ្វល្អ
ផ្លូវអបាយមុខមិនត្រាច់ចរ ចេះភ័យខ្លាចក្រប្រឹងរៀនសូត្រ។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
No comments:
Post a Comment