មេត្តាប្រែថាការរាប់អាន ដូចមិត្តកល្យាណបានសង្រ្គោះ
ជួយផ្ដល់ប្រយោជន៍ឱ្យបានរស់ សង្រ្គោះឱ្យសុខគ្រប់ៗគ្នា។
ករុណាប្រែថាការអាណិត មានចិត្តចង់ជួយជនកំព្រា
ឱ្យមានទីពឹងបានសុខជា មនុស្សសត្វគ្រប់គ្នាផុតទុក្ខា។
មុទិតាប្រែថាការទន់តាម ចិត្តឥតដិតដាមដោយឥស្សា
ត្រេកអរទន់ភ្លន់ស្រស់ភក្រ្តា ចិន្តាបរិសុទ្ធផុតព្យាបាទ។
ឧបេក្ខាប្រែថាការសម្លឹង មិនធូមិនតឹងប្រឹងសង្វាត
ឱ្យត្រង់តាមច្បាប់តាមក្បួនខ្នាត ចិត្តស្អាតត្រឹមត្រូវតាហេតុផល។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
No comments:
Post a Comment