១៦-កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

១៦-កូនមាសឪពុក


ជីវិតមនុស្សគ្រប់គ្នាដែលបានកើតមកនៅក្នុងលោក​ហើយ
មានប្រក្រតីនៅដោយសេចក្ដីសុខទៅបាននោះ គឺមកអំពី
ស្គាល់និងគោរពនូវតួនាទីរបស់ខ្លួនឯង។
ដើម្បីកូនមាសឪពុកស្គាល់តួនាទី ស្គាល់​នូវសិទ្ធិរបស់ខ្លួន
សិទ្ធិរបស់អ្នកដទៃ និងដើម្បីរៀបចំទុកដាក់ឱ្យបានល្អក្នុង
ការសេពគប់ ឬសមាគមរួមការងារក្នុងកិច្ចការផ្សេងៗ
ព្រមទាំងដើម្បីឱ្យបានប្រសើរក្នុងការទាក់ទងជាមួយអ្នក
ដទៃនៅក្នុងសង្គម កូនត្រូវសិក្សា​រៀនសូត្រឱ្យមានចំណេះ
ដឹង ៧ មុខ ៖
១. កូនត្រូវរៀន​ឱ្យដឹង​ថាកិច្ចការអ្វីខ្លះ ដែលជាមុខនាទីរបស់
មនុស្ស។
២. កូនត្រូវដឹងហេតុ និងផលក្នុងការងារដែលត្រូវ​ធើ្វ មិនត្រូវ
ច្រឡំហេតុផលជាដាច់ខាត។
៣. កូនត្រូវរៀនអំពីខ្លួនឯង ត្រូវស្គាល់ខ្លួនឯងឱ្យបានប្រាកដ
ព្រមទាំងត្រូវដឹងពីការ​គោរពខ្លួនឯងផង។
៤. កូនត្រូវរៀនឱ្យដឹង​ប្រមាណ គឺចេះស្ទង់ស្អាបក្នុងដំណើរ
ការ មានបញ្ញាយល់ត្រូវជាគ្រឿងកំណត់។
៥. កូនត្រូវរៀនអំពីពេលវេលា ត្រូវចេះកំណត់ដឹង​កាល ត្រូវ
ចេះប្រើប្រាស់​ពេលវេលាឱ្យមានប្រយោជន៍។
៦. កូនត្រូវរៀនឱ្យដឹងអំពីព្រឹត្តិការណ៍ និងអធ្យាស្រ័យនៃ
បុគ្គល ត្រូវចេះសង្កេតអំពីសង្គមមនុស្ស ទំនៀមទម្លាប់​
ប្រពៃណី…។
ចំណេះដឹងទាំងអស់នេះ មិនត្រឹមតែធើ្វឱ្យកូនស្គាល់នូវ​តូនាទី
របស់ខ្លួនបានច្បាស់​លាស់ប៉ុណ្ណឹងទេ គឺនៅធើ្វឱ្យកូនបានទៅជា
មនុស្សដ៏សំខាន់ ក្នុងការជួយខ្លួនឯង​និងជួយ​ដល់អ្នកដទៃទៀត
ផង ប៉ុន្តែឪសូមឱ្យកូនមាននូវ​ស្មារតីប្រយ័ត្នជានិច្ចចំពោះ​សេចក្ដី
ប្រមាទ គឺការធ្វេសប្រហែស​ ព្រោះសេចក្ដីប្រមាទចេះឯង វាអាច
ធើ្វឱ្យអ្នកដែលចេះស្ទាត់ក្នុងការងារហើយនោះ ត្រឡប់ទៅជា
ទទួលនូវ​បរាជ័យ ដូចបុគ្គលល្ងង់ខ្លៅ ឬដូច​ជារថយន្ត​ដែលក្រឡាប់
ធ្លាក់​ជ្រោះអ៊‍ីចឹងឯង។
កូនមាសឪពុក តួនាទីរបស់មនុស្សជានិច្ចការចាំបាច់បំផុតដែល
ត្រូវសិក្សា និងបដិបត្តិ​ដល់គ្នាទៅវិញទៅមក ក្នុងខណៈនេះកូន
មានតួនាទីច្រើនយ៉ាងដែលត្រូវធើ្វចំពោះអ្នកដទៃ។
កូនត្រូវបំពេញតួនាទីជាកូនដ៏ល្អរបស់មាតាបិតា។
កាលកូនជាបងគេ កូនត្រូវបំពេញតួនាទីជាបងដ៏ល្អរបស់ប្អូន។
កាលកូនជាប្អូនគេ កូនត្រូវបំពេញតួនាទីជាប្អូនដ៏ល្អរបស់បង។
កាលកូនជាមិត្តរបស់គេ កូនត្រូវបំពេញតួនាទីជាមិត្តដ៏ល្អរបស់
មិត្តសម្លាញ់។
កាលកូនជាអ្នករៀនសូត្រ កូនត្រូវបំពេញតួនាទីជាសិស្សល្អ
របស់គ្រូ។ល។
គ្រប់យ៉ាងត្រូវឱ្យល្អជាទីបំផុត និងឱ្យអស់សមត្ថភាព។
*ការបដិបត្តិនូវតួនាទីជាមនុស្សគឺជាការ​បដិបត្តិនូវធម៌ដ៏សម
គួរតាមធម៌
*តួនាទី ត្រូវសំភី ធើ្វឱ្យល្អ
ចិត្តស្មោះស បន្តការ ស្មារតីមាន
មិនប្រមាទ ក្នុងជីវិត ពិតជាស្ពាន
ចាកអស់ឃ្លាន ឈានឆ្លងគ្រោះ រស់ប្រពៃ។
ខ្ជិលធើ្វការ មានឈ្មោះថា ស្លាប់ទាំងរស់
ស្លាប់ដូចពស់ រស់កង្កែប បែបសត្វរៃ
ហេតុដូច្នេះ កូនត្រូវចេះ ឆ្លាតវាងវៃ
កម្ចាត់ភ័យ លៃឱ្យសព្វ ញាប់ដៃជើង។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad