កូនមានតួនាទីរបស់កូន ដែលត្រូវបដិបត្តិចំពោះមាតាបិតា
ដូចខាងក្រោមនេះ ៖
១-តាំងចិត្តសិក្សារៀនសូត្រដើម្បីឱ្យបានជាកូនចេះដឹង។
២-ជួយធើ្វកិច្ចការមាតាបិតាឱ្យបានល្អជាទីបំផុត។
៣-តម្កល់តម្កើងនូវវង្សត្រកូលឱ្យបានល្អតទៅ។
៤-ប្រព្រឹត្តខ្លួនឱ្យល្អ ឱ្យសមគួរជាអ្នកទទួលនូវមរតក។
៥-មាតាបិតាចិញ្ចឹមកូនឱ្យរស់មក កូនត្រូវចិញ្ចឹមមាតាបិតា
វិញជាពិសេសនៅពេលគាត់ចាស់ទៅហ្នឹងឯង។
៦-នាំមាតាបិតាទៅវត្ត ឬកន្លែងផ្សេងៗតាមសមគួរ។
៧-នៅពេលមាតាបិតាមានជំងឺ ត្រូវនៅថែរក្សាឱ្យបានដឹតដល់
ត្រូវជួយឱ្យមាតាបិតាបានស្ដាប់ធម៌ផង។
៨-ត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឱ្យមាតាបិតាមានទុក្ខ
កង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាកូនឡើយ
ត្រូវចាំទុកថា សេចក្ដីសុខរបស់មាតាបិតា នៅត្រង់កតញ្ញុតាធម៌
របស់កូនទាំងឡាយ។
៩-ត្រូវថែរក្សានូវទ្រព្យសម្បត្តិផង អវយវៈខ្លួនប្រាណទាំងមូល
ផង ជីវិតផង និងឱវាទទូន្មានផ្សេងៗផង ដែលមាតាបិតាបាន
ប្រគល់ឱ្យមកកូន។
១០-ធើ្វបុណ្យឧទ្ទិសជូនដល់មាតាបិតា កាលគាត់ធើ្វកាលកិរិយា
ទៅកាន់បរលោកហើយ។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
No comments:
Post a Comment