១៤-កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

១៤-កូនមាសឪពុក


កូនត្រូវយល់ដឹងថា សេចក្ដីអត់ធន់ញ៉ាំងនូវផលឱ្យសម្រេចបាន
គ្រប់យ៉ាង កូនត្រូវអត់ធន់ដូចតទៅ៖
១.អត់ធន់ក្នុងរឿងដែលគួរអត់ធន់
២.អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់។
ឪសូមកូនអធិប្បាយ គឺមុនដំបូងកូនគួរអត់ធន់ក្នុងរឿងដែលគួរ
អត់ធន់ ដូចជាអត់ធន់ចំពោះមុខនាទី អត់ធន់ក្នុងការបរិភោគ
ការដេក ការរៀន … ចូរកូនអត់ធន់ដើម្បីអនាគតរបស់កូន
សូមឱ្យកូនប្រកាន់ទុកថា សេចក្ដីអត់ធន់គឺជាមុខនាទីរបស់យើង
មួយផងដែរ។
តទៅឪសូមឱ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ ដូចជា
យើងធើ្វល្អហើយតែត្រូវគេនិន្ទា ធើ្វល្អដល់គេត្រូវគេប្រទូស្តតប
វិញ និយាយពិតធើ្វដោយស្មោះតែត្រូវគេពោលមួលបង្កាច់…
រឿងទាំងអស់នេះ សុទ្ធតែយើងធើ្វបានត្រឹមត្រូវ មិនគួរអ្វីដែល
យើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវអត់ធន់​ទាំងដែល​
យើងមិនបានខុសនោះឯង សេចក្ដីអត់ធន់​បែបនេះលំបាកជា
ទីបំផុត បើកូនធើ្វបាន​ឈ្មោះថា កូនល្អដ៏ក្រៃលែង កូននឹង​មាន
សេចក្ដីសុខ ផលនឹងកើតមានដល់កូនព្រមទាំងបរិវារ កាល
ណាបើកូនមានសេចក្ដីអត់ធន់​បែបនេះ។
-សេចក្ដីអត់ធន់ ធើ្វឱ្យបានជាមនុស្សចិត្តធ្ងន់។
-
សេចក្ដីអត់ធន់ ធើ្វឱ្យរួចពីក្រញាំតណ្ហា
-
សេចក្ដីអត់ធន់ ធើ្វឱ្យមានរបៀបវិន័យ
-
សេចក្ដីអត់ធន់ បញ្ឈប់សេចក្ដីក្រោធបាន
-
សេចក្ដីអត់ធន់ ធើ្វឱ្យតម្កល់ខ្លួនល្អបាន
-
សេចក្ដីអត់ធន់ ជាដៃគូក្នុងការងារ
-
សេចក្ដីអត់ធន់ ជាអាវក្រោះរបស់ចិត្ត
-
សេចក្ដីអត់ធន់ នាំឱ្យមានមិត្ត ខ្សត់សត្រូវ
-
សេចក្ដីអត់ធន់ ជាបិតានៃគុណធម៌ទាំងពួង។
ដែកដែលយកទៅដុតដោយភ្លើង ហើយយកមកលត់ដំធើ្វជា
ឧបករណ៍ផ្សេងៗ រមែងរឹង និងមានតម្លៃយ៉ាងណាមិញ
មនុស្សដែលអត់ធន់បានល្អ ក៏ជាមនុស្សរឹងប៉ឹង និងមាន
គុណតម្លៃ យ៉ាងដូច្នោះដែរ។
*ទង់ជ័យព្រះពុទ្ធ*
ខន្ដីប្រែថាការអត់ទ្រាំ រឹងមាំល្អស្រស់ដូចជាទង់
រក្សាកុសលឱ្យគង់វង្ស មេត្តាដូចទង់បករវិច។
មេត្តាខន្តីគូសមស័ក្តិ មិនមានថ្នាំងថ្នាក់អ្វីបន្តិច
គឺអទោសៈថ្លៃជាងពេជ្រ កម្ទេចសត្រូវនៅក្នុងខ្លួន។
ខ្សែកតញ្ញូបង្ហូតទង់ ទ្រទ្រង់បារមីឱ្យមាំមួន
បញ្ញាជាដងយ៉ាងស៊ប់សួន ខ្យល់បក់អង្រួនគឺលោកធម៌។
សតិជាគ្រឹះកប់ក្នុងដី ដងទង់គ្មានអ្វីត្រូវញាប់ញ័រ
ទង់បក់រវិចរំលេចពណ៌ ទទួលលោកធម៌ទាំង៨។
ខៀវលឿងក្រហមសហង្សបាទ ពណ៌ផ្លេកស្រស់ស្អាតចាំងរង្សី
ជាផលសម្រេចពីបារមី សីលជាផែនដីទ្រដងទង់។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad