កូនត្រូវចេះគិត - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

កូនត្រូវចេះគិត


អ្វីៗក្នុងលោកកើតព្រោះហេតុ ឃើញច្បាស់ក្រឡែតគុណម៉ែឪ
កូនរស់ធំឡើងត្រូវរកផ្លូវ សងគុណម៉ែឪទើបត្រូវច្បាប់។
បើមិនបានសងអ្វីធំដុំ កុំតែស្រីម៉ុមប្រែក្រឡាប់
រត់ចេញពីផ្ទះមិនបានប្រាប់ ប្រញាប់តាមប្រុសព្រោះស្នេហា។
ចំណែកកូនប្រុសក៏ដូចគ្នា កុំធើ្វឫពាមនុស្សបាតផ្សារ
ប្រគល់ខ្លួនប្រាណឱ្យស្រីស្រា រោគផ្ដាច់សង្ខារចោលម៉ែឪ។
ម៉ែឪចិញ្ចឹមដប់ម្ភៃឆ្នាំ កូនបាន​ធើ្វកម្មកេរ្តិ៍អាស្រូវ
ចុះចេញពីផ្ទះបាត់ភ្លាមទៅ តើឱ្យម៉ែឪនៅសល់អ្វី។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad