សិទ្ធ បានស្គាល់នារីម្នាក់ឈ្មោះចិន្ដាតាមរយៈ
SMS ។ ពួកគេទាំងពីរផ្ញើសារទៅមកជាមួយគ្នារាល់រាត្រី ។
ថ្ងៃមួយ ទាំងពីរអ្នកបានណាត់ទៅជួបគ្នានៅហាងកាហ្វេមួយដើម្បីស្គាល់មុខ គ្នា ។
មុននឹងជួប
សិទ្ធបានផ្ដាំឱ្យមិត្តសម្លាញ់គេឱ្យទូរស័ព្ទមកគេក្រោយពេល
២០ នាទី
ដោយគ្រោងទុកមុនថាបើសិនជាចិន្ដាមិនស្អាត គេនឹងអាចរកលេះចេញមកមុន ។
ពេលទៅដល់ហាងកាហ្វេ សិទ្ធឃើញថាចិន្ដាគឺជានារីម្នាក់ ស្រស់ស្អាតរម្យទម ។ គេក៏ប្រញាប់បិទទូរស័ព្ទចោលដើម្បីកុំឱ្យមិត្តសម្លាញ់គេ
Call មកនាំតែរំខាន ។
ផ្ទុយទៅវិញ អង្គុយសំណេះសំណាលមិនទាន់បាន ១០ នាទីផង ទូរស័ព្ទចិន្ដាក៏រោទ៍…
និយាយទូរស័ព្ទរួច នាងក៏ ប្រាប់សិទ្ធថានាងមានការត្រូវប្រញាប់ចេញទៅមុនជាបន្ទាន់!!
Post Top Ad
Saturday, June 16, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment